បាល់ទាត់នារីដល់វគ្គ៤ក្រុមចុងក្រោយជាប្រវត្តិសាស្ត្រ

ក្រុមបាល់ទាត់នារីរបស់ខេត្តក្រចេះបានឈានទៅវគ្គ ៤ក្រុមចុងក្រោយជាប្រវត្តិសាស្ត្ររបស់ខេត្ត ក្រោយផ្តួលឧត្តរមានជ័យក្នុងលទ្ធផល ២ទល់១ ក្នុងវគ្គកាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពិស្មើគ្នា១ទល់១ ក្នុងម៉ោង៩០នាទី។

ដោយឡែកក្រុមបាល់ទាត់បុរសហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងស្វាយរៀង ក្នុងបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់២ កាលពីម្សិលមិញ។ តាមពិតទៅក្រចេះបាននាំមុខ ៣ទល់០ ក្នុងតង់ទី១ រកបានដោយកីឡាករ ម៉ី សុធារិទ្ធ ប៉ុន្តែគ្រាប់បាល់ហាត់ទ្រីករបស់យុវជនព្រែកប្រសព្វរូបនេះ មិនអាចជួយក្រុមបានទេ ដោយស្វាយរៀងបានវាយបក៣ស្មើ តង់ទី២។  សម្រាប់បាល់បោះបុរសចាញ់ បាត់ដំបងក្នុងលទ្ធផលប្រផិតប្រផើយ ៤២ ទល់ ៤៥។

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video