ប្រជាជនជាង១ពាន់នាក់នៅស្រុកស្នួលមកពិនិត្យ ព្យាបាលពីក្រុមវេជ្ជសាស្រ្តសម្តេចតេជោ

ប្រជាពលរដ្ឋចំនួន ១២០០នាក់ បានទទួលការពិនិត្យ ព្យាបាលពីក្រុមការងារវេជ្ជសាស្រ្ត សម្តេចតេជោ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកជំទាវ ហ៊ុន ម៉ាណា​​ នៅថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅស្រុកស្នួល ខេត្តក្រចេះ។

ក្នុងដំណើរចុះពិនិត្យ ព្យាបាលនេះដែរក្រុមការងារបានរៀបចំចែកជូនលោកយាយលោកតា នូវវែនតា និងរទេះជនពិការមួយចំនួនផងដែរ។  ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តក្រចេះ អញ្ជើញទទួលលោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ក្នុងបេសកកម្មមនុស្សធម៌នេះបរិយាកាស រីករាយ និងយ៉ាងកក់ក្តៅបំផុត។

ប្រភពៈ ផេកសាលាខេត្តក្រចេះ

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video