ចាកចេញឆ្ងាយពីផ្ទះមករស់នៅតាមស្រយ៉ាបផ្ទះនិងទីសាធារណះនៅក្នុងក្រុងក្រចេះកុមារមានគ្នាបីនាក់ មានគំនិតសន្សំប្រាក់ទុកប្រើប្រាស់ក្នុងពេលមានបញ្ហា។
លោក ឈឹន លាងយី ចៅសង្កាត់ក្រចេះ បានឲ្យដឹងថា៖ លោកបានតាមដានស្ថានភាពរបស់កុមារទាំងនេះបានមួយរយះហើយ បន្ទាប់ពីឃើញពួកគាត់គេងតាមសំយ៉ាបផ្ទះនៅក្បែរផ្សារក្រចេះ។ លោកបាន សាកសួរពីស្ថានភាពរស់នៅ និងចង់ដឹងពីបំណងចង់រៀនសូត្រ ដើម្បីស្វែករកមធ្យោបាយជួយ តែត្រូវគាត់ប្រាប់វិញថាមិនចង់រៀននោះទេ។
បំណងល្អមួយទៀតក៍ទទួលការបដិសេដដូចគ្នា មិនព្រមស្នាក់នៅបន្ទប់ក្រោមសាលាសង្កាត់នោះទេ ទោះយើងនឹងរៀបចំជូនគាត់ក្តី។ ដូចច្នេះជម្រើសល្អបំផុតគឺ មានតែការប្រឹក្សាអប់រំដល់ពួកគាត់កុំឲ្យប្រព្រឹត្តអំពើមិនល្អ រឺការសេពគ្រឿងញៀន។
លោកបានផ្តល់ភួយសម្រាប់ពួកគាត់ស្នាក់នៅមណ្ឌលទេសចរណ៍តាមការចង់បានរបស់គាត់។ តែយ៉ាងណាលោកបានរៀបចំកំលាំងតាមដានស្ថានភាពពួកគាត់ ជាប្រចាំដើម្បីអាចជួយដល់កុមារទាំងនេះទាន់ពេល ។
សកម្មភាពចុះពិនិត្យក្នុងពេលយប់នាពេលកន្លងមកលោកចៅសង្កាត់ដែលមានប្រជាប្រិយរូបនេះបានបន្តថា តាមរយះផែនការ ២០១៩ នៅក្នុងខេត្តក្រចេះគ្រោងនឹងសាងសង់មណ្ឌលកុមារកំព្រា លោកនឹងព្យាយាមដោះស្រាយបញ្ហាទាំងអស់ឲ្យបានល្អតាមលទ្ធភាព។
ប្រភព និងរូបថត៖ ផ្តល់ជូនដោយលោកចៅសង្កាត់ក្រចេះ