ស្រ្តីកណ្តាប់ដៃដែក នៅពីក្រោយការបំផ្ទុះទូកនេសាទខុសច្បាប់រាប់រយនៅឥណ្ឌូនេស៊ី​

រដ្ឋមន្ត្រីកិច្ចការសមុទ្រនិងនេសាទរបស់ឥណ្ឌូនេស៊ី លោកស្រី Susi Pudjiastuti ដែលជាអ្នកការពារផលប្រយោជន៏ផលនេសាទរបស់ប្រទេសពីទូកនេសាទបរទេសខុសច្បាប់ដែលចូលនេសាទនៅលេីដែនសមុទ្រឥណ្ឌូនេស៊ី​។

ជាក្មេងស្រីដែលរត់ចោលសាលាពីក្មេង​ ហេីយ​ សាក់ពេញខ្លួនដូចអ្នកលេង​ ជក់បារី​ និងបានក្លាយជាអ្នកជំនួញស្ត្រីដ៏ឆ្នេីម​ និងជាអ្នកដឹកនាំការបំផ្ទុះទូកនេសាទខុសច្បាប់​ តាមការតែងតាំងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី​ ដែលត្រូវការមនុស្សដៃដែក​ ឆ្កូតៗដូចគាត់ក្នុងការបង្គ្រាប់បទល្មេីសនេសាទ​ ។

ក្រោយគាត់បានតែងតាំងឡេីងជារដ្ឋមន្ត្រី​ ថ្ងៃណាក៏ឃេីញគាត់អង្គុយលេីទូកផឹកកាហ្វេខ្មៅ​ ចាំឃ្លាំមេីលទូកដែលចូលដែនសមុទ្រប្រទេសខុសច្បាប់​ រងចាំបញ្ជាអោយឃាត់ខ្លួនមនុស្ សលេីទូករួចបញ្ជាអោយកំទេចចោលតែម្តង​ មិនក្រោម​ ១០០ទូកនោះទេ ដែលត្រូវគាត់កំទេចចោល​ មានទូកថៃ​ ចិន​ វៀតណាម​ ភូមា​ ម៉ាឡេស៊ីជាដេីម​ ។

លោកស្រី ក៏ជាអ្នកសង្គ្រោះកម្មករដែលត្រូវគេបង្ខំអោយធ្វេីទាសករលេីទូកនេសាទផងដែរ​ ។ president Joko Widodo said he needed “a crazy person in order to make a breakthrough”។ គាត់តែងទុកខ្លួនឯងស្មេីបុរស​ បុរសធ្វេីអ្វីបាន​ គាត់ក៏ធ្វេីបាន​ គាត់មនុស្សដែលធ្វេីមែនទែនចំពោះអ្នកដែលរំលោភច្បាប់​។

ស្ត្រីដែលរឹងមាំនិងហ៊ានរូបនេះ​ មានរូបគំនូរជាច្រេីននៅឥណ្ឌូនេស៊ីដែលគេចាត់ទុកជា​ នារី ដៃដែកចិត្តហ៊ាន​ អត់ខ្លាចចំពោះអ្នកល្មេីសច្បាប់​ តែគាត់ក៏ត្រូវអ្នកកាន់សាសនាអុីស្លាមរិះគន់ចំពោះការកាន់អត់ពេញលេញ​របស់គាត់​ តែយ៉ាងណាក៏ប្រជាជនច្រេីនពេញចិត្តគាត់។

ប្រភពរូបភាព និងអត្ថបទពី៖ ហ្វេសបុក Aplus Cooc

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video