ក្រចេះជួបកណ្តាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន U17

ក្រុមបាល់ទាត់យុវជនសាលាតំរង់ទិសអាយុក្រោម ១៧ឆ្នាំ ខេត្តក្រចេះ បានឡើងវគ្គ ៤ក្រុម ចុងក្រោយក្នុងពានរង្វាន់អាយុក្រោម១៧ឆ្នាំ។ ៣ក្រុមផ្សេងទៀតដែលឡើងមកដល់វគ្គនេះ រួមមានឧត្តរមានជ័យ កណ្តាល និងកំពង់ឆ្នាំង។ ក្រចេះជាក្រុមលេខ១ ក្នុងវគ្គជម្រុះតំបន់ឦសាន និងបន្តឈរលេខ១ ក្នុងវគ្គចែកពូលលើកទី២​ មុនពេលយកឈ្នះសៀមរាប ដោយបាល់កាត់ក្តី១១ម៉ែត្រនៅវគ្គ៨ក្រុមចុងក្រោយ។

យុវជនតំរង់ទិសខេត្តក្រចេះ

សម្រាប់ខេត្តកណ្តាលបានយកឈ្នះក្រុមខ្លាំងស្វាយរៀងក្នុងលទ្ធផលមិនគួរជឿ ៥ទល់០ ។
ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ មីនា ឆ្នាំ២០១៩ វេលាម៉ោង ៩កន្លះ​ នៅមជ្ឈមណ្ឌលបាល់ទាត់ទន្លេបាទី ។ ចំណែកឧត្តរមានជ័យ ដែលត្រូវជួបជាមួយកំពង់ឆ្នាំងក៍នឹងប្រកួតនៅទីតាំងនិងពេលវេលាដូចគ្នា។​

យុវជនតំរង់ទិសខេត្តកណ្តាល
សាលាតំរង់ទិសឧត្តរមានជ័យ

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video