ការប្រកួតបាល់ទាត់ពានរង្វាន់ហ៊ុនសែនខាប់ឆ្នាំ២០១៩ ភូមិភាគឦសានរកឃើញក្រុមដែលឡើងវគ្គបន្តហើយបន្ទាប់ពីរតនគីរីបានបំបាក់ខេត្តស្ទឹងត្រែងក្នុងលទ្ធផលមិនគួរឲ្យជឿ ១១ទល់២ ។នេះអាចជាកំណត់ត្រាដ៍អាក្រក់បំផុតរបស់ខេត្តដែលធ្លាប់មានឈ្មោះបោះសម្លេងក្រោមការដឹងនាំរបស់លោក ហុក សុជីវ័ន បច្ចុប្បន្នជាគ្រូធំនៅក្លឹបវីសាខា ។ លទ្ធផលនេះធ្វើឲ្យ មានការភ្ញាក់ផ្អើលខ្លាំង ពីព្រោះកំរិតគុណភាពបាល់ទាត់នៅភូមិភាគឦសានគឺមិនមាន គម្លាតគ្នាខ្លាំងនោះទេ។


គួរបញ្ជាក់ផងដែរថាស្ទឹងត្រែងជាក្រុមពីខេត្តតែមួយ គត់ ដែលអាចទាត់បញ្ជូលទីក្រុមបឹងកេត ក្នុងពានហ៊ុនសែនខាប់ រហូតដល់៤គ្រាប់ ក្នុងកំណត់ត្រាពាននេះ។ ប៉ុន្តែក្នុងឆ្នាំនេះ មិនត្រឹមតែមិនអាចឡើងពូលទេ ថែមទាំងចាញ់រតនគីរីយ៉ាងធ្ងន់ធ្ងរថែមទៀត។ លទ្ធផលពីរប្រកួតក្នុងពានហ៊ុនសែនរបស់ស្ទឹងត្រែងគឺ ចាញ់ទាំង២ប្រកួតក្នុងនោះចាញ់មណ្ឌលគីរី ៣ទល់២ នៅខេត្តមណ្ឌលគីរី។
