មិត្តភាពលើកទី១ Kratie all Star យកឈ្នះជម្រើសសិស្សក្រចេះ

ក្រុម Kratie All Star ដែលមានសមាសភាពចំរុះមកពីក្រុមនានាក្នុងខេត្តក្រចេះបានជួបប្រកួតមិត្តភាពលើកទី១ ជាមួយជម្រើសសិស្សមធ្យមសិក្សាខេត្តក្រចេះ។ លទ្ធផលក្នុងការប្រកួតក្រុមជម្រើសសិស្សចាញ់ក្នុងលទ្ធផល២ទល់០។ ទោះបីចាញ់ក្នុងការប្រកួតតែទំរង់លេងរបស់ក្រុមទាំងពីរគឺប្រហាក់ប្រហែលគ្នា តែក្រុមសិស្សមិនសូវមានសំណាង។

ក្នុងតង់ទី១ ក្រោមកំដៅ ៣៦អង្សារសេ ក្រុមសិស្សមានឱកាសល្អរហូតដល់៤លើកប៉ុន្តែធ្វើមិនបានសម្រេច ខណះក្រុម All Star មានឱកាសត្រឹម៣លើក ធ្វើសម្រេចបាន ១គ្រាប់ដោយប្រធានក្រុម ផា កុលបុត្រពាក់លេខ៨ ​បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីខ្សែបំរើកណ្តាល ភារម្យពាក់លេខ១៩។

ចូលតង់ទី២ ក្រុមបាល់ទាត់ទាំងពីរនៅតែមានឱកាសវាយបកគ្នារៀងៗខ្លួន តែជម្រើសសិស្សហាក់ថមថយកម្លាំងនៅតំបន់ការពារឆ្វេង ធ្វើឲ្យក្រុម All Star បង្កើតឱកាសពីតំបន់ស្លាបស្តាំច្រើនលើករហូតរកគ្រាប់បាល់បានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ សាំង វុទ្ធី ក្រោយទទួលបាល់ពីប្អូនប្រុសសាំង ទីមី។

យុវជនជម្រើសសិស្សអវត្តមានកីឡាករល្អច្រើនដោយជាប់កាតព្វកិច្ចគ្រួសារ ខ្សែប្រយុទ្ធ ជួរមុខ ធារិទ្ធ ស្រុកព្រែកប្រសព្វ ការពារឆ្វេង​និងបំរើ ៣នាក់ពីស្រុកសំបូរ។ នេះជាការប្រមូលផ្តុំលើកទី២ របស់ជម្រើសសិស្សដោយឆ្នាំនេះកីឡាករមកពីគ្រប់ស្រុកទាំងអស់ក្នុងខេត្ត។

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video