ជាលើកដំបូងក្នុងកំណត់ត្រាលើកទី១របស់ខេត្តរតនគីរីដែលឆ្លងផុតការជម្រុះក្នុងតំបន់និងបន្តជ័យជំនះរហូតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកំរិតខេត្តក្នុងពាន Hun Sen Cup។ តើកត្តាអ្វីដែលជំរុញឲ្យខេត្តរតនគីរីជោគជ័យខ្លាំងក្នុងព្រឹត្តការណ៍នេះ?

១.ការរៀបចំពានរង្វាន់នានាក្នុងខេត្ត
រតនគីរីមានការរៀបចំពានរង្វាន់ជាច្រើនក្នុងខេត្តទាំងលើទីលានសិប្បនិមិ្មតខ្នាតតូច កណ្តាលរបស់សាលាឯកជន ពានរង្វាន់វ័យចំណាស់ ពានមហាជនអបអរភ្ជុំបិណ្ឌ និង ពានសសយកអបអរចូលឆ្នាំខ្មែរ។ ការរៀបចំពានធ្វើឲ្យចលនាបាល់ទាត់មហាជនមាន ការផុសផុលខ្លាំងងាយស្រួលក្នុងការចំរាញ់រកកីឡាករល្អៗសម្រាប់ខេត្ត។


៣.ការប្រមូលផ្តុំកីឡាករ
ក្នុងឆ្នាំ២០១៩នេះ រតនគីរីបានត្រៀមខ្លួនយ៉ាងល្អក្នុងការប្រមូលផ្តុំកីឡាករពីតាមស្រុក និងក្រុមនានាក្នុងខេត្ត។ កីឡាកររតនគីរីឆ្លងកាត់ការប្រកួតច្រើនទាំងក្នុងនិងក្រៅខេត្តដែលធ្វើឲ្យកីឡាករទទួលបានបទពិសោធន៍និងមានគុណភាពល្អផងដែរ។ ជាក់ស្តែងក្នុងពានរង្វាន់ស្រាបៀរ Ganberg ក្រុមបាល់ទាត់ T4 FC រតនគីរីបានក្លាយជាជើងឯក តំណាងតំបន់ឦសានចូលរួមប្រកួតនៅភ្នំពេញ។

២.ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត
មួយរយះចុងក្រោយនេះថ្នាក់ដឹកនាំវិស័យកីឡា និង ថ្នាក់ដឹកនាំខេត្ត ដែលជាក្បាលម៉ាស៊ីនដ៍សំខាន់បានយកចិត្តទុកដាក់ក្នុងការជំរុញ និងគាំទ្រដល់ការរៀបចំពានរង្វាន់បាល់ទាត់នានាក្នុងខេត្ត។ ជាពិសេសក្នុងពានសម្តេចហ៊ុនសែននេះ មុនការប្រកួតមិនថាក្នុងដីរឺក្រៅដី ថ្នាក់ដឹកនាំខេត្តដែលមានឯកឧត្តមអភិបាលខេត្តបានជួបសំណេះសំណាលផ្ទាល់ជាមួយកីឡាករ និងឧបត្ថម្ភថវិកាជូនក្រុមជម្រើសខេត្តដើម្បីលើកទឹកចិត្តបន្ថែម។


៤.ការរៀបចំ និង អ្នកគាំទ្រ
ជារឿងភ្ញាក់ផ្អើលដែលខេត្តតំបន់ឦសាននេះ បំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេក្នុងពាន Hun Sen Cup។ អ្នកគាំទ្រចំនួន ១០៤២ បានចូលរួមគាំទ្រពេលរតនគីរីធ្វើម្ចាស់ផ្ទះទល់តាកែវ។ ការចូលរួមដ៍ច្រើនជាកំលាំងចិត្តបន្ថែមដល់កីឡាករ។ សម្រាប់ការប្រកួត ក្រៅទឹកដីទល់ខេត្តកំពង់ធំ ក៍មានអ្នកគាំទ្រទៅផ្តល់កំលាំងចិត្តថែមទៀតផងដែរ។ ជាពិសេសមានការធ្វើអាវលក់ជូនអ្នកគាំទ្រក្នុងតម្លៃទាប។


តើមានហេតុផលផ្សេងទៀតទេ សូមចូលរួមយោបល់បន្ថែម?
សូមទស្សនាកម្មវិធីចលនាបំផុស Fan