សន្ទុះនៃការគាំទ្របាល់ទាត់មហាជនខេត្តរតនគីរីកាន់តែខ្លាំងបន្ទាប់ពីអភិបាលខេត្តឦសានមួយនេះបានដឹកនាំផ្ទាល់ក្នុងការជំរុញ និងបំផុសវិស័យកីឡាដែលពេញនិយមបំផុតក្នុងស្រឡាប់យុវជននាពេលបច្ចុប្បន្ន។

តាមគេហទំព័រហ្វេសបុករបស់ ក្រុមហ៊ុន KR GROUP នឹងផ្តល់ជូន ៨២ម៉ឺនរៀលសម្រាប់ការស៊ុតបញ្ជូលទី១គ្រាប់ ហើយក៍បានអំពាវនាវឲ្យមហាជនចូលរួមផ្តល់ថវិកាលើកទឹកចិត្ត បន្ថែមទៀតផងដែរ។
តាមការឲ្យដឹងពីលោក ណារីម ប្រធានក្រុមបាល់ទាត់ខេត្តរតនគីរីថា មកទល់ពេលនេះមានការឧបត្ថម្ភថវិកាជាច្រើនពីបងប្អូនដែលស្រលាញ់វិស័យកីឡាបាល់ទាត់ក្នុងខេត្តដីក្រហមមួយនេះ។ លោកនឹងកីឡាករគ្រប់រូបប្តេជ្ញានឹងប្រឹងប្រែងអស់ពីលទ្ធភាពយកជ័យជំនះ ជាប្រវត្តិសាស្រ្តជូនខេត្ត។



គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះឯកឧត្តម អភិបាលខេត្តរតនគីរី បានជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់មហាជនខេត្តរតនគីរីទើប និឧបត្ថម្ភថវិកា១០០០ដុល្លាសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងត្បូងឃ្មុំ។ ឯកឧត្តម បានបំផុសឲ្យមហាជនចូលរួមគាំទ្រដល់ក្រុមបាល់ទាត់ខេត្តផងដែរ។

