ក្រុមបាល់ទាត់ស្មារតីវ័យចំណាស់ខេត្តកំពង់ចាមនឹងបើកទ្វារទទួលភ្ញៀវវ័យចំណាស់ខេត្តក្រចេះដើម្បីប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ ទី ៧ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនៅ ទីលានបាល់ទាត់បឹងស្នាយ ខេត្តកំពង់ចាម (ជើងទី១) ។ នេះជាលើកទី១ ដែលក្រុមទាំងពីរបានណាត់គ្នាប្រកួតដើម្បីរឹតចំណង មិត្តភាព និងសាមគ្គីភាពរវាងខេត្តជិតខាងដ៍សិ្នទ្ធស្នាលផ្នែកកីឡាបាល់ទាត់នេះ។


លោក ឡឹក រស្មី តំណាងឲ្យក្រុមវ័យចំណាស់កំពង់ចាមលើកឡើងថា៖ ជំនួបមិត្តភាពជាមួយក្រចេះ នេះជាជំនួបលើកទី២របស់ក្រុម (ជំនួបទី១ជាមួយក្រុមបាល់ទាត់ស្ទឹង FC ខេត្តត្បូងឃ្មុំ) បន្ទាប់ពីយើងបានរៀបចំពង្រឹងក្រុមសារជាថ្មី។ គោលបំណងសំខាន់គឺចង់ រឹតចំណងមិត្តភាពរវាងបាល់ទាត់ខេត្តទាំងពីរ ក៍ដូចជាបង្កើតឱកាសជួបជុំមិត្តភក្តិចាស់ បងៗអ្នកកំពង់ចាមដែលរស់នៅខេត្តក្រចេះ។ មួយវិញទៀត ការប្រកួតនេះក៍រួមចំណែកក្នុងការបំផុសវិស័យបាល់ទាត់ក្នុងខេត្ត ដែលកំពុងតែចាប់ផ្តើមរើបឡើងវិញក្រោយមានក្លឹបចូលរួមក្នុងលីកកំពូល។


គួរបញ្ជាក់ផងដែរថា កន្លងមកវ័យចំណាស់ខេត្តក្រចេះធ្លាប់ធ្លាប់មកប្រកួតមិត្តភាពជាមួយវ័យចំណាស់ភូមិរការខេត្តកំពង់ចាមម្តងរួចមកហើយ។ ហើយក៍មានការផ្លាស់ប្តូរទៅ លេងនៅខេត្តក្រចេះវិញផងដែរ។

គោលដៅរបស់វ័យចំណាស់ទាំងពីរគឺបង្ហាញគំរូល្អដល់យុវជនក្នុងការចូលរួមលេងកីឡា ជៀសឆ្ងាយពីអំពើអបាយមុខនានា ពិសេសគ្រឿងញៀន។
ក្រុមបាល់ទាត់វ័យចំណាស់កំពង់ចាម ស្វាគមន៍ជានិច្ច រាល់ការណាត់ប្រកួតមិត្តភាព ជាមួយក្រុមខេត្តជិតខាង រឺក្រុមវ័យចំណាស់នានាមកពីរាជធានីភ្នំពេញផងដែរ។

កុំភ្លេចទៅគាំទ្រផង!នៅទីលានសិប្បនិម្មិតបឹងស្នាយ ថ្ងៃសៅរ៍ទី ៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣ រសៀល។