កុសុមៈបង្កើនកំណត់ត្រាឈ្នះក្រចេះក្រុងក្នុងវគ្គជម្រុះសិស្សថ្នាក់ក្រុងក្រចេះ

វិទ្យាល័យក្រចេះក្រុងនៅតែមិនអាចកែប្រែលទ្ធផលបានគិតរយះពេលជាង២០ឆ្នាំ ក្នុងការប្រកួតជម្រុះថ្នាក់ក្រុងដើម្បីចូលរួមប្រកួតពានរង្វាន់សិស្សមធ្យមសិក្សាថ្នាក់ខេត្តក្រចេះ។ ក្នុងការប្រកួតឆ្នាំនេះកីឡាករទាំងពីរក្រុមស្ទើរតែទាំងអស់ជាកីឡាកររបស់សាលាតំរង់ទិសអាយុក្រោម១៦ និង១៨ឆ្នាំ របស់ខេត្តក្រចេះ។

ការប្រកួតបានជិតពាក់កណ្តាលតង់ទី១ កីឡាករលេខ ១៥ សេន វិស័យ បានទាត់បញ្ជូលទីនាំមុខ១ទល់នឹងសូន្យ បន្ទាប់ពីដាក់សំពាធលើក្រុមក្រុងក្រចេះ។ លទ្ធផលនេះបន្តរហូតដល់ពាក់កណ្តាលតង់ទី២ កីឡាករ ស៊ឹម ធីរោធ ពាក់លេខ ១០ បានបញ្ចប់ក្តីសង្ឃឹមរបស់វិទ្យាល័យក្រចេះក្រុងដោយនាំមុខ២គ្រាប់ ហើយរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត។

តាមរយះលទ្ធផលនេះវិទ្យាល័យកុសមៈបានបង្កើតកំណត់ត្រាឈ្នះការប្រកួតរហូតដល់ជាង ២០ឆ្នាំគិតចាប់តាំងពីក្រុមទាំង២ជួបគ្នា។

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video