Skip to content
kratiefc-web-logo-retina-164x32Kratie FC
  • ទំព័រដេីម
  • ព័ត៌មានក្នុងខេត្ត
  • កំសាន្ត
  • បាល់ទាត់
  • កីឡាទូទៅ
  • អំពីពួកយេីង
    • ប្រវត្តិរបស់ក្រុម
    • ការចូលរួមអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្ត
  • អ្នកឧបត្ថម្ភ
Menu
  • ទំព័រដេីម
  • ព័ត៌មានក្នុងខេត្ត
  • កំសាន្ត
  • បាល់ទាត់
  • កីឡាទូទៅ
  • អំពីពួកយេីង
    • ប្រវត្តិរបស់ក្រុម
    • ការចូលរួមអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្ត
  • អ្នកឧបត្ថម្ភ
Instagram
Youtube
Facebook-f
Search
Close
  • Uncategorized, កីឡាទូទៅ, បាល់ទាត់

មានអ្វីប្លែកក្នុងវិស័យកីឡាបាល់ទាត់ខេត្តក្រចេះរយះពេល៨ខែចុងក្រោយនេះ

  • August 27, 2020
  • 4:48 pm

ការសាងសង់ទីលាន

ទីលានបាល់ទាត់ថ្មីចំនួន ៣ លេចរូបរាងក្នុងខេត្តក្រចេះ ក្នុងនោះ ១ទីលានបានសាងសង់រួចរាល់ និងពីរទៀតកំពុងបន្តសាងសង់នោះមាន៖

១.ទីលានសាលាបឋមសិក្សាអញ្ចាញ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ជាគម្រោងរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត

២.ទីលានអនុវិទ្យាល័យគោលាប់

សមិទ្ធិផលដ៍ល្អឯករបស់ខេត្តក្រចេះ ដែលជាគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា ដែលមានទីតាំងក្នុងឃុំគោលាប់ស្រុកចិត្របុរី។ ទីលាន គោលាប់បានប្រកួតផ្លូវការលើកដំបូងរវាងក្រុមបាល់ទាត់យុវជនក្រោម១៨ឆ្នាំ ក្រចេះ និងភ្នំពេញក្រោន។ ជាលទ្ធផលយុវជនភ្នំពេញក្រោនក្រោម១៨ឆ្នាំយកឈ្នះក្នុងលទ្ធផល ៥ទល់១។

៣.ទីលានសាលាបឋមសិក្សាត្រពាំងឈូក

ជាអំណោយរបស់អង្គការសប្បុរសជនជប៉ុន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តក្រចេះ ដើម្បីស្វែងរកជំនួយផ្សេងៗមកអភិវឌ្ឍវិស័យកីឡាខេត្ត

៤.ផែនការជួសជុលកន្លែងទស្សនិកជន ក្នុងទីលានបាល់ទាត់ខេត្ត

តាមប្រភពហ្វេសបុកលោក Kreim Marady បង្ហាញពីផែនការជួសជុលកន្លែងអង្គុយរបស់អ្នកទស្សនា ដែលថ្នាក់ដឹកនាំខេត្តបានស្នើសុំទៅអង្គការសប្បុរជនជប៉ុនដើម្បីជួយ សាងសង់ថ្មី។

ការប្រកួតបាល់ទាត់

ពានរង្វាន់យុវជនថ្នាក់ជាតិអាយុក្រោម ១៨ ឆ្នាំ និង១៦ឆ្នាំ

ក្រុមបាល់ទាត់អាយុក្រោម ១៨ឆ្នាំខេត្តក្រចេះបានឡើងដល់វគ្គ ៤ក្រុមជាលើកទី ២ក្នុងការប្រកួតពានរង្វាន់ជម្រើសជើងឯកថ្នាក់ជាតិអាយុក្រោម១៨ឆ្នាំ។ កាលពីរដូវកាលឆ្នាំ ២០១៩ ក្រចេះទទួលបានចំណាត់ថ្នាក់លេខ៣។ ដោយឡែកយុវជនអាយុក្រោម ១៦ឆ្នាំ មិនទទួលបានលទ្ធផលល្អនោះទេ ដោយបានធ្លាក់នៅជុំទី២ នៃការប្រកួត។

ពានរង្វាន់ថ្មគ្រែសង្ក្រាន្ត

ការប្រកួតបាល់ទាត់ពានរង្វាន់ថ្មគ្រែសង្រ្កាន្ត ផ្តួចផ្តើមរៀបចំដោយព្រះតេជគុណ យិន ចាន់ធា ព្រះវិន័យធរអនុគុណស្រុកចិត្របុរី និងជាព្រះចៅអធិការវត្ត បញ្ចសិលាថ្មគ្រែបានចាប់ផ្តើមពីថ្ងៃទី ២២ មីនា គ្រោងបញ្ចប់ថ្ងៃ ០៥ មេសា ប៉ុន្តែដោយសារបញ្ហាជំងឺ កូវីត១៩ ពានត្រូវពន្យាពេលរហូតដល់ថ្ងៃ ២០សីហា ឆ្នាំ២០២០ ជាថ្ងៃផ្តាច់ព្រ័ត្រ។

នេះជាពានរង្វាន់កំរិតមហាជនតែមួយគត់ក្នុងខេត្តគិតត្រឹមខែសីហា ឆ្នាំ២០២០។ ម្ចាស់ជើងឯកបានទៅលើក្រុមយុវជនបរិស្ថាន ជើងឯករងបានទៅក្រុម សេះសសន្តិភាពវត្តថ្មគ្រែ និងលេខ៣បានទៅលើក្រុម កាប៉ូអេហ្វស៊ី។

ការប្រកួតមិត្តភាពរបស់អតីតសិស្សវិទ្យាល័យព្រះកុសមៈឆ្នាំ២០០៦

រយះពេល៣ថ្ងៃ ក្នុងកម្មវិធីសង្គម និងកីឡា​ ក្រុមកីឡាអតីតសិស្សកុសម:ឆ្នាំ១៩៩៦ ដែលភាគច្រើនកំពុងប្រកបការងារ នៅទីក្រុងភ្នំពេញបានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់វ័យចំណាស់ និងក្រុមបាល់ទាត់ Kratie FC ។ គោលបំណងសំខាន់នៃកម្មវិធីគឺ រួមចំណែកបំផុសវិស័យកីឡា រឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងយុវជនជំនាន់មុន ដើម្បីជាគំរូនៃគំនិតទៅថ្ងៃក្រោយសម្រាប់យុវជនបច្ចុប្បន្ន។

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

ក្រោយចាញ់ កុសម:អតីតកីឡាករ ខូវប៊ុនស៊ុនមានផែនការមួយសម្រាប់ឆ្នាំក្រោយ

ក្រចេះត្រូវប៉ះជាមួយក្រុមដែលមានកីឡាករលំដាប់ A ស្រុកខ្មែរក្នុងពានរង្វាន់បាល់ទះក្រៅផ្លូវការមួយ

ពិធីក្រុងពាលីសាងសង់អាគារសិក្សាថ្មីក្នុងទឹកដីក្រុងក្រចេះជាអំណោយសម្តេចតេជោ

៤ក្រុមចុងក្រោយពានសសយកអបអរចូលឆ្នាំខ្មែររតនគីរី

ឯកឧត្តម វ៉ា ថន កោតសរសើរទឹកចិត្តយុវជននិងអ្នកស្នេហាបាល់ទាត់ខេត្តក្រចេះក្នុងការប្រយុទ្ធប្រឆាំង Covid19

កុសុមៈបង្កើនកំណត់ត្រាឈ្នះក្រចេះក្រុងក្នុងវគ្គជម្រុះសិស្សថ្នាក់ក្រុងក្រចេះ

Follow Us

Featured Video

Watch more
Supported by
walls-ice-scream
sponsor-enviroment
myeyes
  • © 2019 Kratie Football Club. All Rights Reserved.
  • Privacy Policy
  • Terms and Conditions
Facebook-f
Instagram
Youtube
  • ទំព័រដេីម
  • ព័ត៌មានក្នុងខេត្ត
  • កំសាន្ត
  • បាល់ទាត់
  • កីឡាទូទៅ
  • អំពីពួកយេីង
    • ប្រវត្តិរបស់ក្រុម
    • ការចូលរួមអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្ត
  • អ្នកឧបត្ថម្ភ
Close Panel

Cookies

This site uses cookies: Find out more.