នាព្រឹកថ្ងៃសុក្រ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃគណះអភិបាលខេត្តក្រចេះ និងឧត្តម ស្រុី លាភ តំណាងដ៏ខ្ពស់ខ្ពស់ នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធាន កងវិស្វកម្ម តេជោហ៊ុន សែនសៀមរាប បានអញ្ជើញចូលរួមជាគណ:អធិតីក្នុងការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាអាគារសិក្សាថ្មីក្នុងបរិវេនវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រធានគណៈកម្មការគ្រប់គ្រងសាលា នាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងទឹកមុខស្រស់ស្រាយ មិនអាចកាត់ថ្លៃបានចំពោះសមិទ្ធិផលថ្មីមួយទៀត ដែលនឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខ គឺអាគារថ្មីកម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់ ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នេះជាសមិទ្ធិផលធំទី២ ក្នុងក្រុងក្រចេះ បន្ទាប់ពីអាគារសិក្សាក្នុងវិទ្យាល័យសម្តេចតេជោ ហ៊ុនសែនក្រុងក្រចេះ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេសតេជោ ជូនប្រជាជនក្នុងខេត្តពិសេសសិស្សានុសិស្ស ដែលសម្តេចតែងចាត់ទុកដូចជាកូន ជាចៅបង្កើត របស់សម្តេច។
ប្រភព: ផេកហ្វេសបុក វិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ