ក្រចេះត្រូវប៉ះជាមួយក្រុមដែលមានកីឡាករលំដាប់ A ស្រុកខ្មែរក្នុងពានរង្វាន់បាល់ទះក្រៅផ្លូវការមួយ

ការប្រកួតបាល់ទះពានក្រៅផ្លូវការមួយនៅរាជធានីភ្នំពេញ ដែលរៀបចំដោយម្ចាស់ទីលានបាល់ទះបងវុធ ព្រែកជ្រៃ ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ វិច្ឆិកា ២០២០ ដែលមានក្រុមក្រៅផ្លូវការចំនួន១៥ ក្រុមតំណាងឲ្យ១៥ ខេត្តចូលរួមក្នុងការប្រកួតនេះ។

ក្រុមបាល់ទះខេត្តក្រចេះ ត្រូវជួបជាមួយខេត្តកណ្តាលដែលជាក្រុមមួយមានកីឡាករ មកចេញពីក្លឹបក្រសួងមហាផ្ទៃដែលសុទ្ធតែកីឡាករជួរមុខនៅកម្ពុជា ជាពិសេសត្រូវតតាំងជាមួយស្មាត់អធិរាជប្តូរចង្កេះលើអាកាស សុវណ្ណនាថ និងស្មាត់វ័យក្មេងកំពុងឡើងកូដ ម៉េងហួរ ទៀត។

ក្រុមខេត្តក្រចេះកីឡាករទាំងអស់លេងនៅតែក្នុងខេត្ត ធ្លាប់មានបទពិសោធន៍លេងកំរិតបាល់ទះសិស្សមធ្យមសិក្សាតែប៉ុណ្ណោះ។ ហើយកីឡាករដែលលេចធ្លោជាងគេគឺស្មាត់ឆ្វេង ហ៊ី ។

ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី ជាខេត្តទៅពីតំបន់ឦសាន។ តោះចាំតាមដានទាំងអស់គ្នាតាមផេក I love volleyball ពីការប្រកួតថ្ងៃនេះរបស់ខេត្តទាំង៣។

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video