ឧត្តមសេនីយ៍ទោ លន់ សុផាត ផ្តោត​ការពង្រឹងបាល់ទះ ក្រោយចប់ពានសម្តេចក្រឡាហោម

ឧត្តមសេនីយ៍ទោ លន់ សុផាត ទទួលលិខិតសរសើរពី ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនរគរបាលជាតិ ក្នុងពិធីបិទវគ្គការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង

ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ២៦ មីថុនា ២០២២ ម្សិលមិញនៅកីឡដ្ឋានព្រីនស៍ ក្រោមអធិបតីភាព ឯកឧត្តម នេត សាវឿន អគ្គស្នងការនរគលបាលជាតិ។ ជាលទ្ធផលជើងឯកបានទៅលើ វិសាខា B ជើងឯករង រដ្ឋបាលរាជធានីភ្នំពេញ B និងចំណាត់ថ្នាក់លេខ៣ បានទៅលើសមាគមកីឡាខេត្តសៀមរាប។

សម្រាប់ខេត្តក្រចេះបានបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងពូល A ដែលមានខេត្តតាកែវ ឈរលើកំពូលតារាង។ បន្ទាប់ពីបញ្ចប់បេកសកកម្មជិត១ខែ នេះ ឧត្តមសេនីយ៍ទោ លន់ សុផាត បាន មានប្រសាសន៍លើកទឹកចិត្តទៅកាន់កីឡាករ និងប្រតិភូដឹកនាំកីឡាករឲ្យបន្តខិតខំប្រឹងប្រែងទៀត ទោះបីមិនមានលទ្ធផលល្អក្នុងការប្រកួតលើកនេះក្តី។

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តការណ៍នេះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពិសេសឧត្តមសេនីទោ លន់ សុផាត បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កីឡាករចំពោះការស្នាក់នៅ និងអាហារសម្រាប់កីឡាករ ពិសេសលោកបានចំណាយពេលដ៍មមាញឹកអញ្ជើញមកលើកទឹកចិត្តទាំងកំឡុងពេលហ្វឹកហាត់ និងការប្រកួត។

ឧត្តមសេនីយ៍ទោ លន់ សុផាត បានដាក់ផែនការបន្តយ៉ាងច្បាស់លាស់ក្នុងការពង្រឹងវិស័យបាល់ទះក្នុងខេត្តក្រចេះ ដោយតម្រូវឲ្យមានការបន្តប្រមូលផ្តុំហ្វឹកហាត់ឲ្យជាប្រចាំ និងរៀបចំឲ្យមានការប្រកួតមិត្តភាពជាមួយក្រុមនានាក្នុងស្រុក/ក្រុងក្នុងខេត្ត និងខេត្តផ្សេងទៀតជាប្រចាំ ធ្វើយ៉ាងណាឲ្យវិស័យកីឡាបាល់ទះកាន់តែផុសផុលគ្រប់ស្រុកឃុំក្នុងខេត្ត និងប្រកបដោយគុណភាព។

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video