ស្ងាត់ៗស្ទឹងត្រែងលើកពានបាល់បោះនៅខេត្តរតនគីរី

ការប្រកួតបាល់បោះពានរង្វាន់សាលាកុលសម្ព័ន្ធ បានបញ្ចប់កាលពីថ្ងៃអាទិត្យទី ២៦ មីថុនា ២០២២ កន្លងមកនេះ ក្រោយប្រកួតយ៉ាងស្វិតស្វាញរយះពេល២ថ្ងៃ។ ក្រុមវ័យចំណាស់ស្ទឹងត្រែងក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះខេត្តមណ្ឌលគីរី ក្នុងលទ្ធផល ៤៤ទល់៣៦ ។

គួរបញ្ជាក់ផងដែរថាដើម្បីឆ្លើយតបទៅនឹងផែនការរបស់សាលា និងការអំពាវនាវពី ឯកឧត្ដមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានថ្នាក់ឧត្ដម និងមធ្យមសិក្សា បង្កើតក្លិបកីឡាដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា ជុំ សន្យា ប្រធាក្លឹបបាល់បោះកុលសម្ព័ន្ធរតនគីរី និង ប្រធានកិត្តិយស លោក អ៊ុប្រុស ផេងរតនគិរី បានផ្តួចផ្តើមការប្រកួតនេះឡើង ដើម្បីរួមចំណែក អភិវឌ្ឍន៍វិស័យកីឡាបាល់បោះក្នុងតំបន់។

ការប្រកួតមានក្រុមចូលរួមសរុប៧ក្រុម ដែលក្នុងនោះមាន ២ក្រុមមកពីខេត្តស្ទឹងត្រែង និងមណ្ឌលគីរីដែលជាក្រុមជើងឯកនិងជើងឯករង។

ប្រភព: ហ្វេសបុកសាលាកុលសម្ព័ន្ធរតនគីរី

Share this post

Share on facebook
Facebook
Share on google
Google+
Share on whatsapp
WhatsApp
Share on telegram
Telegram
Kratie FC

Kratie FC

ជាក្រុមបាល់ទាត់មិនមែនអាជីពមួយក្នុងខេត្តក្រចេះដែលបង្កេីតឡេីង ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ទាំងយុវជន និងវ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។

Leave a Replay

អត្តបទដែលទាក់ទង

Follow Us

Featured Video