- ស្វែងរកមូលនិធិជួយជួសជុល ទីលានបាល់ទាត់ក្នុងខេត្ត
ក្រុមបានទទួលថវិកាពីក្រុមហ៊ុនលក់ម៉ូតូ ហុងដា ស៊ាន ស ខេត្តក្រចេះដើម្បីទិញធុងសំរាមចំនួន ១០ធុង ដាក់ក្នុងទីលានបាល់ទាត់។ កីឡាករទាំងអស់ទទួលសារអប់រំស្តីពីការទុកដាក់កាកសំណល់រឹង និងតែងតែប្រមូលសំរាមទុកដាក់មានត្រឹមត្រូវក្នុងធុងរៀងរាល់ការប្រកួត។ សូមមើលវីដេអូ http://youtu.be/O0Td9QY8rS0 - ក្រុមបាល់ទាត់ NGO KRATIE FC តែងតែផ្តិតយករូបភាព និងចែកចាយរូបភាពស្តីពីការប្រកួត កីឡានានាក្នុងខេត្ត ដើម្បីចូលរួមផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត និងបំផុសវិស័យកីឡាក្នុងខេត្តឲ្យកាន់តែខ្លាំង ជាពិសេសជំរុញយុវជនឲ្យក្លាយជា បុគ្គលគំរូ តាមរយះការលេងកីឡា។
- ចាក់បញ្ចាំងស្លាយការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ជម្រើសជាតិព្រឹត្តិការណ៍ស៊ីហ្គេម
- សម្របសម្រួលរៀបចំការប្រកួតបាល់ទាត់ មិត្តភាពវ័យចំណាស់ក្នុងខេត្តនិងក្រៅខេត្ត
- ប្រកួតបាល់ទាត់មិត្តភាពតាមស្រុកនានា
- សារអប់រំ សំខាន់ៗរបស់ក្រុមដែលបានដាក់លើសំលៀកបំពាក់ ដើម្បីរួមចំណែកដល់ការងារសង្គមគឺៈ
- រួមគ្នាការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឧបត្ថម្ភដោយ RIVER DOLPHIN HOTELឆ្នាំ២០១៤)
- ភូមិខ្ញុំគ្មានសំរាម (ឧបត្ថម្ភដោយឯកឧត្តមអភិបាលខេត្ត សរ ចំរុង ដើមឆ្នាំ២០១៦)
- រួមគ្នាលើកកំពស់សុខមាលភាពកុមារ
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម លោក-លោកស្រី ដែលបានឧបត្ថម្ភ និងជួយសហការ ក្នុងការ រៀបចំព្រឹត្តិការណ៍នានា ដើម្បីលើកកំពស់វិស័យបាល់ទាត់ក្នុងខេត្តក្រចេះ ជាពិសេសដល់មន្ទីរអប់រំ និងអជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអាណាព្យាបាលរបស់យុវជនទាំងអស់ដែលផ្តល់ភាពងាយស្រួលដល់ក្រុមបាល់ទាត់យើងខ្ញុំផងដែរ។