ប្រវត្តិ

ក្រុមបាល់ទាត់ KRATIE FC បង្កើតឡើងនៅក្នុងឆ្នាំ២០១២។ ក្រោមការបំផុសចលនាកីឡាពីមន្ទីរអប់រំយុវជន និងកីឡា ដោយលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់វ័យចំណាស់បានចូលរួមលេងកីឡាបាល់ទាត់។ កំឡុងពេលចាប់ផ្តើមដំបូងគឺមានសមាសភាពចម្រុះមកពី ស្ថានប័នមីក្រូហិរញ្ញវត្ថុ ធនាគារ អាជីវករលក់ដូរ កងរាជអាវុធហត្ថ និង មន្រ្តីរាជការដែលសាម៉ីមន្ទីរខ្លួនមិនមានក្រុមបាល់ទាត់បានព្រមព្រៀងគ្នារៀបចំជាក្រុម ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់វ័យ ចំណាស់ ផ្សេងទៀតរបស់មន្ទីរជុំវិញខេត្តដូចជា មន្ទីរអប់រំ មន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច និងគ្រូវិទ្យាល័យទីរួមខេត្ត។ ក្រោយមកដើម្បីបានចូលរួមក្នុងការប្រកួតនានា ក្រុមបានរៀបចំក្រុមយុវជនដែលជាសិស្ស និស្សិត អាជីវករ ដែលមានវ័យចាប់ពី១៧ឆ្នាំឡើងទៅមានឪកាសបានចូលលេងកីឡាបាល់ទាត់។ នាបច្ចុប្បន្នក្រុមបានរៀបចំបន្ថែមឈុតថ្នាលអាយុក្រោម ១៤ ឆ្នាំ ឈុតយុវជនអាយុ ១៩ ឆ្នាំ និងឈុតធំ ដើម្បីអោយស្របនឹងបាល់ទាត់ថ្នាក់ជាតិ ដែលតែងមានការប្រកួតប្រជែង។ យើងមានបំណងរៀបចំឈុតអាយុក្រោម ១៦ឆ្នាំថែមទៀត ដែលបច្ចុប្បន្ន យុវជនទាំងនោះភាគច្រើនគ្មានក្រុមលេង និងមានឱកាសបង្កើនសមត្ថភាពពួកគាត់ក្នុងការប្រកួតនោះទេ។​ ប៉ុន្តែដោយកត្តាធនធានថវិកា និងសំភារះ យើងមិនអាចធ្វើកិច្ចការងារនេះបានទេ ទោះបីយើងមានធនធានមនុស្សជួយលើកិច្ចការងារនេះក្តី។

បេសកកម្មរបស់ក្រុម

កីឡាករគ្រប់រូបទាំងវ័យចំណាស់ និងយុវជនមានការរីករាយក្នុងជីវិតតាមរយះការលេងកីឡាបាល់ទាត់ និងសកម្មភាពសង្គមផ្សេងៗរបស់ក្រុម។

ឈ្មោះក្រុម និងឡូហ្គោក្រុម

  • រូបមនុស្សកាន់ដីគ្នាជុំវិញបាល់តំណាងឲ្យសាមគ្គីភាព និងទំនាក់ទំនងល្អ
  • រូបចម្រុះពណ៍មនុស្សគឺតំណាងអោយការមិនរើសអើសជាតិសាសន៍ពណ៍សម្បុរក្នុងសង្គម និងវិស័យកីឡា
  • រូបត្រីផ្សោតក្នុងទឹកគឺតំណាងឪ្យត្រីផ្សោតខេត្តក្រចេះដែលមានឈ្មោះ Irrawaddy និងបរិស្ថានស្រស់ស្អាត

កីឡាករ

ក្រុមបាល់ទាត់យើងបែងចែកជាបីគឺ កីឡាករគឺវ័យចំណាស់ ឈុតធំ និងយុវជនក្រោម១៧ឆ្នាំ។ កីឡាករទាំងអស់មិនមានប្រាក់កំរ៉ៃ រឺប្រាក់ បៀរវត្សទេ ប៉ុន្តែពួកគាត់ត្រូវមានកាតព្វកិច្ចក្នុងការចូលរួមជួយជាថវិកាខ្លះៗសម្រាប់ដំណើរការក្រុម លើកលែងតែឈុតយុវជនក្រោម១៧ឆ្នាំដែលនៅរៀនគឺមិនតម្រូវឲ្យចូលរួមទេ។

គោលបំណងរបស់ក្រុម

  • កែលម្អគុណភាពបាល់ទាត់នៅក្នុងខេត្តនេះ តាមរយៈការកសាងទេពកោសល្យយុវជនក្នុងខេត្តដើម្បីមានឪកាសសម្រាប់ពួកគេបានចូលរួមលេងនៅក្លឹបធំៗ រឺជម្រើសជាតិ។
  • ដើម្បីកសាងទំនាក់ទំនងល្អ សាមគ្គីភាព និងមិត្តភាព របស់សមាជិកក្រុមទាំងវ័យចំណាស់ និងយុវជនក្នុងក្រុមក៍ដូចជាបណ្តាក្រុមផ្សេងទៀតក្នុងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អ្នកឧត្តម្ភ និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់។
  • ដើម្បីកសាងសមត្ថភាពយុវជនឲ្យក្លាយជាយុវវជនគម្រូ សម្រាប់អនាគត ដោយលើកទឹកចិត្តឲ្យចូលរួមនៅក្នុងសកម្មភាពសង្គមដើម្បីលើកំពស់ការយល់ដឹងពីសិទ្ធិកុមារ ការការពារធនធានធម្មជាតិ-កាកសំណល់ និងកាត់បន្ថយអំពើ អបាយមុខផ្សេងៗ (សេពគ្រឿងញៀន) តាមរយៈសកម្មភាពកីឡាបាល់ទាត់ផ្សារភ្ជាប់នឹងកិច្ចការសង្គម។