ការឧបត្ថម្ភ

ក្រុមបាល់ទាត់ KRATIE FC មិនមានអ្នកឧបត្ថម្ភធំផ្លូវការជាប្រចាំនោះទេ។ នៅពេលចាប់ផ្តើមឡើងគឺ សមាជិកក្រុមស្ម័គ្រចិត្តបរិចាកថវិកាដើម្បីទិញសម្លៀកបំពាក់ និងសំភារះដោយខ្លួនឯង ដោយឡែករាល់ការ ចំណាយផ្សេងៗគឺយើងបានប្រមូលថវិកាពីសមាជិកតាមលទ្ធភាព។ ក្រោយចប់ការប្រកួតពានលើកទី១ ក្រុមចាប់ ផ្តើមមានឈុតយុវជន ហើយនាចុងឆ្នាំ២០១៤ យើងបានទទួលថវិកាចំនួន ៣០០ដុល្លាពី RIVER DOLPHIN HOTEL ដើម្បីកាត់ឈុតកីឡាថ្មីសម្រាប់ក្រុម ប៉ុន្តែដោយសមាជិកក្រុមខ្លះនៅជាសិស្សមិនមានថវិកា កីឡាករវ័យ ចំណាស់ជាអ្នកជួយថវិកាបន្ថែមដើម្បីកាត់ឈុតថ្មី (ផ្តល់សំលៀកបំពាក់ដល់សមាជិក)។ ក្នុងឆ្នាំ២០១៤ ក្រុមក៍បានទទួលការឧបត្ថម្ភឈុតកីឡា ២ ឈុត សម្រាប់យុវជន U-17 ពីឯកឧត្តម ជុំ កុសល និង ឯកឧត្តម យឹម ប៊ុនឡុង (ពីភ្នំពេញ) ប៉ុន្តែសំលៀកបំពាក់ទាំងនោះចាស់អស់ហើយ ។ ក្នុងការប្រកួតមិត្តភាពនានាយើងទទួលបានការឧបត្ថម្ភ ជាទឹកសុទ្ធ ពីសមាជិក្រុម និងហាងលក់សំលៀកបំពាក់កីឡាក្នុងខេត្ត CC SPORT ។ ដោយឡែកក្នុងចុងឆ្នាំ២០១៥ ខេត្តរៀបចំពានរង្វាន់មិត្តភាពអបអរសាទរថ្ងៃ៧មករា ក្រុមបាល់ទាត់ KRATIE FC បានទទួលឪកាសចូលរួមក្នុងការប្រកួតហើយដណ្តើមបានចំណាត់ថ្នាក់លេខ១។ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ តាមរយះ លោកប្រធានមន្ទីរបរិស្ថាន ឆាយ ឌួងសាវុធ បានឧបត្ថម្ភសម្លៀកបំពាក់ ក៍ដូចជាការឧបត្ថម្ភ(ទឹកសុទ្ធ និងភេសជ្ជៈ)សម្រាប់ការហ្វឹកហាត់និងការប្រកួតពានរង្វាន់៧មករានេះផងដែរ។

សេវាកម្មប្តូរប្រេងរថយន្ត និងម៉ូតូ KK LUBE Express 

ក្រុមហ៊ុនភេសជ្ជៈ Sponsor (ឈុតសំលៀកបំពាក់)

River Dolphin Hotel ឈុតសំលៀកបំពាក់

In November 2014, River Dolphin Hotel sponsored 50% of total budget to buy the new strip and agreed to give our team 30% OFF for all services from the hotel; with the other 50% being contributed by the veteran team members, team members still buy their own boots, shin guards etc.

Cambodian Pride Tours

cambodian-pride-tours-banner

For those who plan to visit Cambodia and want to use a 100% locally owned agency, Cambodian Pride Tours is the one; a team of young, experienced, motivated and energetic professionals, who have been handling international clients for years. All founder directors have practical fields experience of leading tours. Since 2006, we have been offering a range of package tours to discover both the seen and unseen Cambodia as well as daytrips to the provinces including Kratie, Mondulkiri, Ratanakiri, and of course Siem Reap. We are local residents and no-one knows the region especially northeast area quite like us, as no other company has explored in such depth to the real life of Cambodian people.

CC Sport

Why You Should Sponsor Us?

ផលប្រយោជន៍

បច្ចុប្បន្នវិស័យកីឡាជាពិសេសបាល់ទាត់មានការពេញនិយមពីសំណាក់មហាជនគ្រប់ស្រទាប់ថ្នាក់ជាពិសេសយុវវ័យ ទាំងពីរភេទ។ រាល់ការប្រកួតទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនផុសផុលជាពិសេសការប្រកួតនៅតាមស្រុក នានាក្នុងខេត្តមានមនុស្សទស្សនាយ៉ាងច្រើន ដែលអាចផ្សព្វផ្សាយពីផលិតផល និងឈ្មោះរបស់ក្រុមហ៊ុន/ហាង។
ក.ជួយផ្សព្វផ្សាយ Brand របស់ក្រុមហ៊ុន

  • ឈ្មោះក្រុមហ៊ុននឹងរីកសាយដល់អតិថិជនក្នុងខេត្ត និងតាមស្រុកនានា ដែលពួកគេអាចដឹង និងស្គាល់ពីផលិតផល និងទីតាំងរបស់ក្រុមហ៊ុន។
  • ការផ្សព្វផ្សាយតាម Page Facebook និង វេបសាយ……………របស់ក្រុមបាល់ទាត់ #NGOKRATIE និងវេបសាយសារព័ត៌មានកីឡាជាតិល្បីៗមួយចំនួន។ សារផ្ទាល់ពី Page មានចំនួន ៦២៩០នាក់ និងអ្នកដែលអាចឃើញឈ្មោះរបស់ក្រុមហ៊ុន/ហាងយ៉ាងហោចណាស់ ១០០០០នាក់ក្នុងមួយសប្តាហ៍។
  • ការផ្សព្វផ្សាយតាមទំព័រ Facebook ផ្ទាល់ខ្លួនរបស់កីឡាករ រយះពេល ៦ខែ ពីឈ្មោះអ្នកឧបត្ថម្ភ
  • បិទបដាផ្សព្វផ្សាយពីឈ្មោះអ្នកឧបត្ថម្ភនៅទីលានប្រកួត និងថតរូបកីឡាករជាក្រុមជាមួយបដា អ្នកឧបត្ថម្ភ រៀងរាល់ការប្រកួតនៅក្នុងខេត្ត និងតាមបណ្តាស្រុកដូចជាសំបូរ សណ្តាន់ ឆ្លូង ព្រែកចំឡាក់ ព្រែកប្រសព្វ កន្ទួត និងគោលាប់ដែលមានអ្នកទស្សនាយ៉ាងហោចណាស់ ៣០០-៤០០នាក់។
  • ឈ្មោះរបស់ក្រុមហ៊ុន/ហាង នឹងមានក្នុងរបាយការណ៍ប្រចាំឆ្នាំដែលរៀបចំជូនមន្ទីរអប់រំ និងអាជ្ញាធរខេត្ត។

ខ.ចូលរួមចំណែកដល់ការងារសង្គម និងការការពារបរិស្ថាន

  • បំផុសចលនាកីឡាបាល់ទាត់ ដើម្បីជំរុញយុវជនមកលេងកីឡាជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។
  • ប្រធានបទសម្រាប់ជាសារអប់រំភ្ជាប់ខាងក្រោយអាវគឺ ភូមិខ្ញុំគ្មានសំរាម ដែលនេះជាការរួមចំណែកដល់ការឧបត្ថម្ភរបស់ក្រុមហ៊ុនបានរួមចំណែកដល់ការការពារបរិស្ថាន ។

សកម្មភាពក្រុម និងការផ្សព្វផ្សាយពីក្រុមហ៊ុនឧបត្ថម្ភ

  • ថ្នាក់ដឹកនាំក្រុមនឹងផ្សព្វផ្សាយ ដល់សមាជិកក្រុមពីផលិតផលក្រុមហ៊ុន ដើម្បីធានាថា សមាជិកក្រុមទាំងអស់អាចឆ្លើយតបសំនួរមួយចំនួនដល់អតិថិជនដែលចាប់អារម្មណ៍។
  • រៀបចំការប្រកួតមិត្តភាពនានាតាមស្រុកគោលដៅ ដោយប្រើប្រាស់សំលៀកបំពាក់ដែលផ្តល់ឧបត្ថម្ភដោយក្រុមហ៊ុន/ហាងដើម្បីចូលរួមការប្រកួត។
  • ជួយសម្រួលកិច្ចការជាមួយអាជ្ញាធរ រឺអ្នកសម្របសម្រួលតាមទីតាំងប្រកួត ប្រសិនក្រុមហ៊ុនមានកម្មវិធីលក់នៅកំឡុងពេលប្រកួតមិត្តភាពនៅតាមស្រុកនានា និងក្នុងខេត្ត។
  • ក្រុមនឹងរៀបចំជាវីដេអូខ្លីបខ្លីៗក្នុងការប្រកួតនានា ដោយបង្ហាញពីផ្ទាំងបដាក្រុមហ៊ុន (ផ្តល់ដោយក្រុមហ៊ុន)
  • រូបថតសកម្មភាពនៃការប្រកួត រឺរូបថតសកម្មភាពនានាដែលបំរើដល់ការផ្សព្វផ្សាយពីផលិតផល នឹងផុសក្នុង FB PAGE និង Website ក្រុម។ ក្នុងនោះសមាជិកក្រុមដែលប្រើប្រាស់ FB តម្រូវឲ្យប្រើប្រាស់រូបថតដែលមានផ្លាក សញ្ញាក្រុមហ៊ុនយ៉ាងហោចណាស់១សប្តាហ៍។